កក់ឥឡូវ​នេះ

សេចក្តីលំអិត:

ភោជនីយដ្ឋានស្ថិតនៅលើ កំពូលភ្នំគីរីរម្យ

ភោជនីយដ្ឋានយើងខ្ញុំមានម្ហូបខ្មែរ ឆ្ងាញ់ៗជាច្រើនមុខ និង អ្វីដែលធ្វើឱ្យភោជនីយដ្ឋាន យើងខ្ញុំមានភាពខុសគ្នាពីភោជនីយដ្ឋានដ៏ទៃនោះគឺថាភោជនីយដ្ឋានរបស់យើងបានឈរនៅក្នុងចំណោមទេសភាពដើមឈើស្រល់ដ៏ស្រស់ស្អាតរួមទាំងសម្រស់ព្រៃព្រឹក្សានៃភ្នំគីរីរម្យ។ សំឡេងខ្យល់បក់បោកទៅលើដើមស្រល់នេះបានផ្តល់នូវសំឡេងដ៏ពិរោះ មកប៉ះត្រចៀករបស់លោកអ្នក ខណៈពេលរីករាយជាមួយម្ហូបអាហារដ៏មានឱជីរស! យើងមានចុងភៅខ្មែរដែលអាចចម្អិនម្ហូបសម័យដែលមានឱជីរសឆ្ញាញ់ពិសារ ចម្អិនជាមួយបន្លែស្រស់ៗ និង ផ្លែឈើដែលបានមកពីសួនរបស់យើងផ្ទាល់។ អតិថិជននឹងទទួលបានភាពរីករាយស្រស់ស្រាយជាមួយនឹងខ្យល់អាកាស និង សម្រស់ជុំវិញនៃដើមស្រល់ទាំងនេះផងដែរ ។ ទេសភាពដ៏ខៀវស្រងាត់នៃធម្មជាតិដ៏ល្អឥតខ្ចោះនិងភ្លក្សរសជាតិអាហារដ៏មានឱជីរសរបស់ភោជនីយដ្ឋានទេសភាពដើមស្រល់ដែលស្ថិតនៅក្នុងទេសភាពធម្មជាតិដ៏ស្រស់ត្រកាលនេះសម្រាប់វិស្សមកាល និង ថ្ងៃឈប់សម្រាករបស់លោកអ្នក។

សូមរីករាយនឹងភ្លក្សរសជាតិ កាហ្វេដ៏ឆ្ងុយឆ្ញាញ់ខណៈពេលលោកអ្នកមកកំសាន្តនៅឧទ្យានជាតិគីរីរម្យ


សោភ័ណភាពនៃអាហារ

គ្រឿងផ្សំ ដ៏ពិសេស :

រមណីយដ្ឋាន vKirirom យើងខ្ញុំមានចម្ការផ្ទាល់ខ្លួនសម្រាប់ដាំ បន្លែ ដើម្បីផ្គត់ផ្គង់តម្រូវការភោជនីយដ្ឋានទេសភាពដើមស្រល់ របស់យើងផ្ទាល់ សម្រាប់ប្រើប្រាស់ ជាប្រចាំថ្ងៃ។ បន្លែ ធម្មជាតិស្រស់ៗ បានធ្វើអោយមុខម្ហូបគ្រប់មុខមានឱជីរសរឹតតែឆ្ញាញ់បើប្រៀបធៀបទៅនិងភោជនីយដ្ឋានដ៏ទៃ ។

រចនាដោយ វិទ្យាស្ថាន បច្ចេកវិទ្យាគីរីរម្យ