កក់ឥឡូវ​នេះ

ឧទ្យានជាតិគីរីរម្យជាអ្វី?

កាល​ពីសម័យព្រះបាទនរោត្តមស៊ីសុវត្ថិ មុនីវង្ស ទ្រង់បានប្រទានងារថា “ភ្នំនៃភាពរីករាយ”នៅក្នុងអំឡុងឆ្នាំ ១៩៣០ ហើយវាត្រូវបានគេស្គាល់ថាជាភ្នំ ឬ រាជធានី វរវង្ស សរវង្ស។ឧទ្យានជាតិគីរីរម្យត្រូវបាន ONCទទួលស្គាល់ផងដែរ ថាជាភ្នំ្នប្រវត្តិសាស្រ្តនៅក្នុងប្រទេសកម្ពុជា ស្ថិតនៅចម្ងាយប្រហែល១១២គីឡូម៉ែត្រ ភាគពាយព្យនៃរាជធានីភ្នំពេញដែលស្ថិតនៅនៅក្នុងខេត្ត កំពង់ស្ពឺ។ហើយកន្លែងនេះ​ធ្លាប់មានឈ្មោះផ្សេងមួយទៀតដែលពីមុនគេហៅថា" ព្រះ កុសុមៈ សុរាម្រឹត "ឈ្មោះនេះត្រូវបានហៅជាផ្លូវការនៅក្នុងប្រទេសកម្ពុជា និងត្រូវបានគេផ្លាស់ប្តូរឈ្មោះទៅវិញ​ហៅថា “ឧទ្យានជាតិគីរីរម្យ”។ឧទ្យានជាតិគីរីរម្យគឺជាផ្នែកមួយនៃ" គម្រោងចង្កោមតំបន់និរតី "នៅក្នុងឆ្នាំ ១៩៩៣ នៅក្រោមអង្គការ IUCN Catergoryទី II(សហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ)។


កន្លែងធម្មជាតិតែមួយគត់ដែលមានសម្រស់ព្រៃភ្នំធម្មជាតិដ៏ស្រស់ស្អាតដែលពោរពេញដោយដើមស្រល់ដែលអាចនិយាយបានថាជាភ្នំដើមស្រល់ដែលមានទេសភាពស្រស់បំព្រង នៃទឹកធ្លាក់ ផ្ទះសំណាក់ និងសត្វ ជាច្រើនប្រភេទដែលជិតផុតពូជ នៅទីនេះមានទាំងភោជនីយដ្ឋាន កីឡា និង ល្បែងកំសាន្ត ជាច្រើនប្រភេទរួមទាំងសកម្មភាពកម្សាន្តនៅលើភ្នំ -ល- ។



ដំណាក់ក្រសាលមុនរបស់ព្រះវររាជបិតាព្រះបាទនរោត្តម សីហនុ

historical place of Cambodia near vkiriromព្រះករុណាព្រះបាទ នរោត្តមសីហនុ ទ្រង់បានបើកមជ្ឈមណ្ឌលភ្ញៀវទេសចររបស់ទ្រង់ នៅ ឧទ្យានជាតិព្រះ សុរាម្រិត កុសុមៈ ក្នុងខេត្ត កំពង់ស្ពឺ ក្នុងព្រះរាជបំណងមួយចង់មានផ្ទះលំហែកាយរបស់រាជវង្ស។ហើយតំបន់កណ្តាលនេះគឺ ផ្ទះលំហែកាយរបស់ស្ដេចដែលស្ថិតនៅតំបន់ខ្ពង់រាបគីរីរម្យដែល ប្រជាពរដ្ឋហៅថា ព្រះរាជដំ​ណាក់ព្រះមហាក្សត្រ ឬ ដំណាក់ស្ដេច ហើយទីនេះទ្រង់បានសាងសង់កាលពីជាង៥០ឆ្នាំមុន។ នៅឆ្នាំ១៩៥០ ព្រៃឈើនៅតំបន់គិរីរម្យនេះត្រូវបានកំណត់ ដោយព្រះរាជក្រឹត្យ។ផ្ទះលំហែកាយរបស់ព្រះវររាជបិតាត្រូវបានបំផ្លាញស្ទើរខ្ទេចអស់ដោយពួកខ្មែរក្រហម នៅទសវត្សឆ្នាំ ១៩៧០ ។



ព្រះវិហារព្រះពុទ្ធសាសនា

historical place of Cambodia near vkirirom
នៅទីនេះមានព្រះវិហាររបស់ព្រះពុទ្ធសាសនាពីរ ដែលជាកន្លែងសម្រាប់បូជា បួងសួងសុំសេចក្ដីសុខ និង ជាបង្គុំនៃជំនឿមួយដែល ភ្ញៀវអាចទិញគ្រឿងក្រអូបនិងថ្វាយគ្រឿងសក្ការៈបូជាឬអធិស្ឋានមួយចំនួន។ ប្រជាពលរដ្ឋយើងមានជំជឿថា ក្រោយពេលបួងសួងហើយពួកគេនឹងបានសម្រេចដូចជា ការធ្វើដំណើរសុវត្ថិភាព មានសុខភាពល្អ និងភាពរុងរឿង ពេលត្រលប់មកផ្ទះវិញ។




ទេសភាពនៃដើមស្រល់

Beautiful scene in vkirirom
ទេសភាពដ៍ស្រស់ស្អាតនៃដើមស្រល់ដែលដុះលូតលាស់នៅតាមបណ្តោយផ្លូវឡើងទៅកំពូលភ្នំជាមួយនឹងរុក្ខជាតិជាច្រើនប្រភេទផ្សេងគ្នា និង វាលស្មៅដែលដុះនៅចន្លោះដើមស្រល់ទាំងនោះ។ ភ្នំមួយនេះគឺជាភ្នំទេសភាពធម្មជាតិដើមស្រល់តែមួយគត់ដែលតែងតែបង្ហាញចេញនូវសម្រស់របស់ខ្លួនដើម្បីទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនហើយស្រឡាញ់ធម្មជាតិដែលមាននៅទីនេះ។




សម្រស់នៃទឹកធ្លាក់

beautiful waterfall in kirirom
ឧទ្យានជាតិគិរីរម្យ គឺជាកន្លែងដែលមានទឹកធ្លាក់ធម្មជាតិច្រើនក្នុងរដូវកាលភ្លៀងឬ្ រដូវវស្សា។ នៅទីនេះមានកន្លែងមួយដែលស្អាតជាងគេបំផុតគឺ ភូមិចំបក់ ដែលជាកន្លែងទាក់ទាញជាងគេ ទឹកធ្លាក់នៅទីនោះមានកំពស់ប្រមាណ៤០ ម៉ែត្រនិង ភាគច្រើននៃភ្ញៀវទេសចរចូលចិត្តធ្វើដំណើរទៅដោយរទេះគោដែលជាមធ្យោបាយធ្វើដំណើរតាមបែបបុរាណ ឬ សម្រាប់ការដឹកជញ្ជូន។




ជីវិតក្នុងព្រៃ

horse riding to see view in vkirirom
នៅលើភ្នំគិរីរម្យ ក្រុមហ៊ុនយើងបានប្រទះឃើញមានសត្វព្រៃជាច្រើនប្រភេទ ដែលមានដូចជា សត្វដំរីអាស៊ី សត្វក្ដាន់ គោព្រៃ សត្វទន្សោង ខ្លាដំបង ស្វា ទោច ទន្សាយ ជ្រូកព្រៃ និងបក្សាបក្សី ជាដើម។ នេះជាកន្លែងដ៏ល្អបំផុតសម្រាប់ជីវិតបក្សាបក្សី ហើយភ្ញៀវទេសចរទាំងជាតិ និង បរទេសអាចមកទស្សនា ឬ ស្នាក់នៅរមណីយដ្ឋានបាន។